នារសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជួបសំណេះសំណាលជាមួយសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ពិភាក្សាទៅលើ"ការពង្រឹងកិច្ចទំនាក់ទំនងភាពជាដៃគូរវាងសាលាគោលនយោបាយសាធារណៈលីក្វាន់យូនិងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ"។ កិច្ចប្រជុំជួបសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូ ក៍ដូចជាការតៀមរៀបចំកម្មវិធីជ្រើសរើសបេក្ខជនអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី២០២៥។